អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងផ្ទះ

អត្ថបទដោយ៖
Kien Sereyvuth

  ការសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៥ខ្នង គឺធ្វើឡើងដោយយោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ០៩១/២១ សសរ.ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពីការសម្រេចបិទខ្ទប់នេះ និងបន្ទាប់ពីមានករណីរកឃើញវិជ្ជមានកូវីដ-19 ទៅលើបុរសម្នាក់ ឈ្មោះ ឆង ឆោម មានអាយុ៣១ឆ្នាំ ដែលទើបតែវិលត្រឡប់ពីរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែឧសភានិងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយមានទីលំនៅ នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ។បច្ចុប្បន្ននេះបុគ្គលខាងលើរូបនេះ ត្រូវបាននាំយកទៅព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អកខេត្តបាត់ដំបងរួចរាល់ហើយដែរ។

         បើយោងលើសេចក្តិសម្រេចនេះ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះចំនួន៥ខ្នងដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ គឺដើម្បីឲ្យអាជ្ញាធររដ្ឋបាលស្រុកគាស់ក្រឡ មានវិធានការហ៊ុព័ទ្ធផ្ទះនិងទីតាំងទាំង៥ខ្នង។ ហាមការចេញ-ចូល នៅទីតាំងនោះ។និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ ទាំងផ្ទាល់និងប្រយោលដើម្បីយកទៅធ្វើចត្តាឡីស័កនិងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner