មនុស្ស១៨នាក់ស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើងការឆ្លងរាតត្បាតនៃវីរុសនេះនៅរលកទី៤

ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៨នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យនៅខេត្តអូសាកា របស់ប្រទេសជប៉ុន ក្នុងគ្រាមានការអំពាវនាវអោយរឹតបន្តឹងខ្លាំងឡើងលើចលនាមនុស្ស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះនៅរលកទី៤ នៅមុនការប្រកួតកីឡាអូឡាំពិក ។
ខេត្តអូសាកា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦៦៨ករណី ស្របពេលដែលទីក្រុងតូក្យូ ក៏មានអ្នកឆ្លងថ្មីៗចំនួន៥៧៣ករណីបន្ថែមទៀតផងដែរ ។ ហើយបើគិតត្រឹមថ្ងៃអង្គារនេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកជំងឺសរុប៦៤ម៉ឺន៤៤ករណី ក្នុងនោះមានអ្នកជំងឺស្លាប់១ម៉ឺន៨៧៦នាក់ និងជាសះស្បើយឡើងវិញ៥៥ម៉ឺន៩ពាន់៥៥៣នាក់ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានពង្រីកស្ថានភាពគ្រាអាសន្នទៅកាន់ភាគច្រើននៃផ្ទៃប្រទេស ដើម្បីព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤នេះកុំអោយរីករាលដាលខ្លាំង ស្របពេលដែលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅសល់ពេលតែជាង២ខែទៀតនឹងចូលមកដល់ ។ ស្ថានភាពគ្រាអាសន្ននេះ គ្របដណ្តប់ទៅលើតំបន់តូក្យូ អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ដែលក្តោបប្រជាពលរដ្ឋជប៉ុនជិត១ភាគ៤ ហើយវានឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner