ពាក្យ “កាតព្វកិច្ចឧត្តមជន” ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយបារាំង Pierre-Marc-Gaston de Le’vis (១៧៦៤-១៨៣០)

អត្ថបទដោយ៖
AMS OneMinute

ពាក្យនេះជំរុញឱ្យមានកាតព្វកិច្ចផ្នែកមនសិការ។

បើមានសមត្ថភាពខ្ពស់ហើយ តែសុខចិត្តទៅធ្វើការងារងាយៗស្រណុកៗដោយមិនបានប្រើអស់ទេពកោសល្យរបស់ខ្លួននោះគឺស្មើនឹងមិនបានបំពេញកាតព្វកិច្ចឧត្តមជន។

ស្រមៃថា បើអភិជនរបស់កម្ពុជា ប្រកួតប្រជែងគ្នាក្នុងការបង្កើតរោងចក្រ បង្កើតការងារ បង្កើតឧស្សាហកម្មថ្មីណាមួយដែលពុំធ្លាប់មានពីមុនមកក្នុងសង្គមជាតិខ្មែរ នោះមិនដឹងជាល្អយ៉ាងណាទេ។

បច្ចុប្បន្នអភិជនកម្ពុជាចំណាយលុយរាប់សិបលានដុល្លារទៅព្យាបាលជំងឺនៅក្រៅប្រទេស។ គួរស្រមៃដែរថា បើពួកគាត់ប្រកួតគ្នាបង្កើតមន្ទីរពេទ្យ ឬមន្ទីរពិសោធន៍កម្រិតអន្តរជាតិក្នុងស្រុកមិនដឹងជាសង្គមជាតិចងចាំគាត់ប៉ុនណាទេ។

កម្ពុជាឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃច្រើនទសវត្សរ៍ ដូច្នេះប្រហែលជាតថភាពសង្គម “ប៊ិះរស់ ប៊ិះស្លាប់” បានបង្ខំឱ្យមនុស្សម្នាក់ៗខំប្រឹងយករស់តែខ្លួនឯង។ ប៉ុន្តែបច្ចុប្បន្នយើងឈានដល់សម័យសន្តិភាព និងមានកម្លាំងសេដ្ឋកិច្ចដែលត្រូវសាងស្នាដៃ និងកេរ្តិ៍ឈ្មោះដល់ជនជំនាន់ក្រោយហើយ។

អានអត្ថបទទាំងស្រុង

ads banner