អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ នៅក្នុងស្រុកអង្គស្នួល

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ នៅក្នុងស្រុកអង្គស្នួល


ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ ចំនួន ៨១នាក់ ក្នុងចំណោមកម្មករ៤៣៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរ និងរីករាយបំផុត ចំពោះការជាសះស្បើយរបស់បងប្អូនកម្មករ កម្មការនីពេលនេះ ជាពិសេស ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា បើទោះបីពេលនេះ បងប្អូនកម្មករ កម្មការិនីបានជាសះស្បើយពីជំងឺនេះយ៉ាងណាក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ទាំង ៨១នាក់ ដែលបានជាស្បះស្បើយពីកូវិដ-១៩ ក្នុងមួយនាក់ ទទួលបាន អង្ករ ១០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ១ដំុ និងថវិកាចំនួន ៥ម៉ឺនរៀល ។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner