សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា មិនមានអ្នកកើតកូវីដហើយមកចាក់វ៉ាក់សាំងទេ

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដហើយនៅមក ចាកវ៉ាក់សាំាងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតឡើយ។ អ្នកនោះបានឆ្លងកូវីដ នៅក្រោយពេលចាក់វ៉ាក់សាំងទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ (រូបឯកសារ)

សម្តេចពិជ័យសេនា បានបញ្ជាក់ថា បន្ទាប់ពីសម្តេចបានទទួលព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។ តាមការស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា នោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះមិនទាន់កើតជំងឺកូវីដ១៩នោះទេ។ គាត់ចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែឧសភា មកម្ល៉េះ។ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា គាត់ក៏មានអាការៈមិនស្រួល ហើយក៏បានទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយដោយនៅថ្ងៃគាត់មក​ចាក់វ៉ាក់សាំងគឺអត់មានកូវីដ១៩ទេ។ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញបន្តិច។ សម្តេចបន្ថែមថាព័ត៌មានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា គឺមានការឆ្គាំឆ្គងបន្តិច មិនមែនកើតកូវីដហើយមកចាក់ វ៉ាក់សាំងនេះទេ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner