ជនមានពិការភាពជាង ១០០នាក់ បានទទួលអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ដោះស្រាយការហូបចុកក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ឯម ច័ន្ទមករា បានថ្លែងថា នាថ្ងៃទី១១នេះ លោកអភិបាល ឃួង ស្រេង បានប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥ នាក់ សម្រាប់ដោះស្រាយការហូបចុកក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

អំណោយដែលប្រគល់ជូនជនមានពិការភាពទាំង ១៣៥ នាក់នោះ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេសតូច និងត្រីខ ១០កំប៉ុង។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្របសម្រួលឱ្យមានការចាក់វ៉ាក់សាំងដល់ជនមានពិការភាព និងអ្នកបម្រើការពាក់ព័ន្ធក្នុងវិស័យពិការភាព សរុបចំនួន ៣៣៤ នាក់ទៀតផងដែរ។

ដោយមើលឃើញអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាជនមានពិការភាពយ៉ាងដូច្នេះហើយ លោក ឯម ច័ន្ទមករា ក៏បានសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះលោកអភិបាល ឃួង ស្រេង ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារទាំងឡាយផងដែរ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner