បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១នេះ បានដឹកនាំបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំច្រកជាកញ្ចប់ លើកដាក់ និងដឹកជញ្ជូន អង្ករ មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner