ប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១១ថ្ងៃ

អត្ថបទដោយ៖
ធី ដា

រយៈពេល ១១ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៩ម៉ឺន ៦ពាន់ ៤០៧នាក់ហើយ។ ដោយឡែក នៅថ្ងៃទី ១១ឧសភា ក្រុមការងារចាក់បាន ៤ម៉ឺន ៧ពាន់ ៩៥នាក់។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត ៥០ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន១០ម៉ឺន៥ពាន់៧៥៥នាក់, ខណ្ឌដង្កោ ចាក់បាន ១២ម៉ឺន២ពាន់៨៧៤នាក់, ខណ្ឌកំបូល ចាក់បាន៨ម៉ឺន៧ពាន់៤៥៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៥ម៉ឺន៣៦៧នាក់, ខណ្ឌឫស្សីកែវ ចាក់បាន២ម៉ឺន១ពាន់៤៥០នាក់ និងខណ្ឌទួលគោក ចាក់បាន ៨ពាន់៥០៦នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានផែនការចាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនោះ ជាង៨០ម៉ឺននាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១១ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន ១លាន ៨សែន ៧ម៉ឺន៧ ពាន់ ៨៤០នាក់ហើយដែលស្មើនឹង ១៨,៧៨%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ ១០លាននាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner