ខេត្តពោធិ៍សាត់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃ១២ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១១ឧសភា បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧នាក់នោះ មានអ្នកមកពីរាជធានីភ្នំពេញចំនួន៦នាក់ និងមកពីប្រទេសថៃម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤នាក់ និងនៅសល់៣៤នាក់កំពុងសម្រាកព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner