កម្មករនិយោជិតជាង ៥ពាន់នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ ទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលើកទី៦០

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៦០។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៥ ២៦២នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ) ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនោះ ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក៕ដោយម៉ាដេប៉ូ

(សូមមើលសេចក្តីជូនដំណឹងបន្ថែមខាងក្រោម)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner