ខេត្តពោធិ៍សាត់ ទទួលឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ពាន់ ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១២ឧសភា ឆ្នាំ២០២១ បានទទួលឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ឆាប់រហ័ស (Covid-19 Ag RAPID TEST DEVICE) ចំនួនមួយឈុតមាន១ពាន់តេស្ដ ពីតំណាងរបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការមនុស្សធម៌ យកចិត្តទុកដាក់ និងគិតពីតម្រូវការជាក់ស្ដែង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ អំពីលក្ខណៈពិសេស នៃឧបករណ៍តេស្តមេរោគកូវីដ១៩ឆាប់រហ័សនោះ គឺពិតជាមានភាពសុក្រឹត្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការជួយសម្រួល ដល់ការងាររបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យរកមេរោគឆ្លងកូវីដ-១៩បានឆាប់រហ័ស និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗទៀតផងដែរ។ គិតត្រឹមថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះជាសះស្បើយ ចំនួន៤ករណី និងកំពុងសម្រាកព្យាបាល ចំនួន៣៤ករណី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner