ករណីឃាតកម្មនៅកំពង់ឆ្នាំងមន្រ្តីជំនាញដាក់ការសង្ស័យថាប្ដីជាអ្នកសម្លាប់ហើយដុតផ្ទះបន្ថែមទៀត

កំពង់ឆ្នាំង: ករណីឃាតកម្មបណ្ដាលឲ្យមនុស្ស ០៦នាក់បានស្លាប់នៅក្នុងផ្ទះដោយភ្លើងអគ្គីភ័យឆាបឆេះ សសង្ស័យថាដោយសារស្នាដៃប្ដីជាអ្នកប្រព្រឹត្តគឺឈ្មោះនន់ សារ៉េត អាយុ៣៨ឆ្នាំ ។

យោងតាមការបញ្ជាក់ពីលោកឧត្តម សេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង១១នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ជាករណីឃាតកម្ម ។

សូមរំលឹកថានៅយប់ម៉ោង០៨និង៤០នាទីនាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យផ្ទះ

០១ខ្នងមានទំហំ7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំងស្រុង មានកូនប្រុសចំនួន០៤នាក់ម្ដាយម្នាក់រួមទាំងទារក០៣ខែនៅក្នុងផ្ទៃពោះម្នាក់ផងដែរ៕  

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ នេះ៕  សុខ គឹមសៀន

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner