ការសិក្សាថ្មីរបស់ WHO បង្ហាញថា ប្រទេសមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ ពិតជាកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងស្លាប់ (មានវីដេអូ)

បរទេស៖ ក្នុងសនិ្នសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ថ្លែងថា នៅប្រទេសដែលមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ គឺវ៉ាក់សាំងបាននិងកំពុងជួយកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងករណីស្លាប់ ។
លទ្ធផលសិក្សាស្រាវជ្រាវដំបូងបានបញ្ជាក់ថា វ៉ាក់សាំងក៏អាចជួយកាត់បន្ថយការចម្លងមេរោគផងដែរ ។ ប៉ុន្តែការទទួលបានវ៉ាក់សាំងនៃប្រទេសនានាមានភាពខុសគ្នាយ៉ាងខ្លាំង បញ្ហានេះនៅតែជាហានិភ័យធំមួយ ក្នុងការបញ្ចប់ជំងឺរាតត្បាតសកលមួយនេះផងដែរ ។
នៅក្នុងសនិ្នសីទសារព័ត៌មាននោះដែរ ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ប្រូស អាលីវ៉ដ បានប្រកាសថា ប្រទេសចិនបាននិងកំពុងគិតពិចារណាផ្តល់ការគាំទ្រជាក់ស្តែងដល់ផែនការ កូវ៉ាក់ (COVAX) ។ លោកបានបន្ថែមថា ស្របនឹងពេលផ្តល់វ៉ាក់សាំងដល់ប្រជាជនចិន ប្រទេសចិនក៏បានខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំងដល់ផែនការ COVAX ផងដែរ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner