រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាតពីនិយ័តករអាមេរិក (មានវីដេអូ)

អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបញ្ជាក់ថា រដ្ឋកាលីហ្វញ៉ា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ ភីហ្វាហ្ស៊ឺ ដល់កុមារមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
អ្នកជំនាញជំងឺឆ្លងនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត អ៊ីរីកា ផែន និយាយថា ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើឡើងតាមរយៈគេហទំព័រ ម៉ាយធើន (MyTurn) របស់រដ្ឋកាលីហ្វញ៉ា ចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះទៅ ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង ។
គួរបញ្ជាក់ថា ការប្រកាសពីផែនការចាក់វ៉ាក់សាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer ដល់កុមារអាយុ១២ដល់១៥ឆ្នាំ នៅដើមសប្តាហ៍នេះ ខណៈ ភីហ្វាយហ្ស៊ឺ បានក្លាយជាវ៉ាក់សាំងទី១នៅសហរដ្ឋអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner