អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។
ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។
សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose technology) ក្នុងការបង្វឹកសត្វឃ្មុំ ៕ ប្រភព៖ Mashable/Science និង Sabay News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner