រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៍ ពីឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប

អត្ថបទដោយ៖
ជា សេឌី

ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មានអង្ករ ២០តោន ត្រីខ ១០០កេស និងទឹកសុទ្ធ១៥០កេស ប្រគល់ជួនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ។

ឯកឧត្តម សៀង ណាំ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជ  រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌  របស់ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ និងលោកជំទាវ ព្រមទាំងប្រតិភូ ដែលបានលះបង់នូវធនធានផ្ទាល់ បានផ្តល់ជូននូវសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ បម្រើការក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជម្ងឺកូវិដ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ   អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគ បរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ គិតត្រឹមថ្ងៃពុធនេះ មានចំនួន៧៦នាក់ ព្យាបាលបានជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៥៥នាក់ ។    ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ឯកឧត្តមអ្នកឧកញ៉ា ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ  ទៅតាមបណ្តាក្រុង ស្រុកផងដែរ ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner