អង្កការក្រៅរដ្ឋាភិបាល ចូលរួមចំណែក ក្នុងការងារមនុស្សធម៍ ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ស្របពេលដែលជំងឺឆ្លង កូវីដ-១៩ កំពុងគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មានអង្កការក្រៅរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារមនុស្សធម៍ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋជាប់ធ្វើចក្តាឡីស័ក ។

សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិក របស់អង្កការផ្កាយសមុទ្រ ដែលដឹកនាំដោយលោកស្រីជួប វិច្ឆិកា នាយិការអង្កការ យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងធ្វើចក្តាឡីស័ក ចំនួន១២៥ គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ ។

ថ្លែងសំណេះសំណាលនៅក្នុងពិធីនាំយកអំណោយមនុស្សធម៍ចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពនេះដែ លោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសុំអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Cvid-19 ។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមាន Cvid-19 ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យ Cvid-19 បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋានយើងមានអ្នកឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍យើង ។

ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហម កម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក អភិបាល រាជធានី ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគម ន៍ ២០ កុម្ភៈ និង សូមអោយបងប្អូន រក្សា អនាម័យ ខ្លួនប្រាណ ពាក់ម៉ាស អោយបានត្រឹមត្រូវ លាងសំអាតដៃ អោយបានញឹកញា ប់ រក្សាគំលាត អោយបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត អោយបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់ វ៉ាក់សាំង អោយបានទាន់ពេលវេលាងដែរ ។

លោកអភិបាលខណ្ឌបានទទូចសុំកុំអោយមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺកូវីដ១៩នេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ ដោយឡែកលោកស្រី ជួប វិច្ឆិកា នាយិកាអង្កការផ្កាយសមុទ្រ បានបញ្ជាក់ថា អំណោយរបស់អង្កការផ្កាយសមុទ្រ រួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ទឹកស៊ីអ៉ីវ ពងទា ឆៃប៉ូវ ម៉ាស និងសាប៊ូ ព្រមទាំងថវិកា ៤ម៉ឺនរៀលផងដែរ ៕ ប៊ុនធី-សណ្តោស

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner