រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៤នាក់ថ្មីបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលារសៀល ថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៤នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ចំនួន០៤នាក់(ស្ត្រី០៣នាក់)។ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19ចំនួន០៤នាក់។

     ករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូន ឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក បានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៧១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងតែសម្រាកព្យាបាលជម្ងឺ មានចំនួន ៤២នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner