ឯកឧត្តម ណាត ប៊ុនរឿន ចូលរួមពិគ្រោះយោបល់ថ្នាក់អនុតំបន់ស្តីពីយន្តការសហប្រតិបត្តិការអប់រំសកល (GCM)

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អនុតំបន់ (អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក) នាថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ស្តីពីយន្តកាសហប្រតិបត្តិការអប់រំសកលដែលរៀបចំឡើងដោយយូណេស្កូទីក្រុងបាងកក។ មន្ត្រីជាន់ខ្ពស់ជាច្រើនមកពីក្រសួងអប់រំ អង្គការសង្គមស៊ីវិល និងដៃគូឯកជននៅទូទាំងតំបន់ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។ អ្នកចូលរួមបានចែករំលែកធាតុចូលលើសូចនាករអាទិភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ជាពិសេសនៅពេលដែលប្រទេសនានាបានងើបឡើងវិញពីជំងឺកូវីដ-១៩ ក៏ដូចជាគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពផ្សេងៗដែលរួមចំណែកដល់ការសម្រេចបាន SDG 4 ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំអប់រំសកល (GEM)។

កម្មវិធីពិគ្រោះយោបល់មានគោលបំណងដើម្បី (១) ទទួលបានការយល់ដឹងរួមគ្នាអំពីបញ្ហា ដំណោះស្រាយដែលបានស្នើ និង ភាពប្រសើរឡើងនៃ GCM ដែលបានស្នើឡើងនៅក្នុងឯកសារសេណារីយ៉ូសេចក្តីព្រាងបច្ចុប្បន្ន និង (២) ទទួលបានធាតុចូលជាក់លាក់ពីអនុតំបន់ ដើម្បីធានាបាននូវការផ្សារភ្ជាប់គ្នារវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់ពិភពលោកក្នុងវិស័យអប់រំដែលត្រូវបានធ្វើឱ្យប្រសើរឡើង និងមានការសម្របសម្រួលកាន់តែប្រសើរ។ ដូច្នេះ GCM ដែលបានកែលម្អនឹងចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចបាន SDG 4 ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងពីសារៈសំខាន់នៃការបំពេញការងាររបស់ APMED ក្នុងការជួយរដ្ឋជាសមាជិកឱ្យសម្រេចបាន SDG 4 ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពអនុតំបន់ដូចជា SEAMEO Innotech ។ ចំពោះសំណួរថាតើអ្នកណាគួរត្រូវបានតំណាងនៅរចនាសម្ព័ន្ធសកលនិងតំបន់ដែលអាចជួយឱ្យយន្តការសហប្រតិបត្តិការអប់រំសកលផ្តល់ការសម្របសម្រួលប្រសិទ្ធភាព និងការគាំទ្រកាន់តែច្រើនសម្រាប់ប្រទេសនានា ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរក SDG 4 ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងពីចំណុចសំខាន់ដែលអ្នកសម្របសម្រួល SDG 4 ថ្នាក់ជាតិ ជាតំណាង ដែលនឹងធានាបាននូវការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋជាសមាជិក។ ក្រុមអង្គការយូណេស្កូភ្នំពេញក៏បានចែករំលែកពីការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលរួមមានការរួមចំណែករបស់កម្មវិធីនេះ ដើម្បីសម្រេចបាន SDG4 កត្តាជោគជ័យ និងផែនការក្នុងការ ពង្រឹងកម្មវិធី។

ការពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងបន្ទាប់ពីការបង្កើតក្រុមការងារពហុភាគី នៅខែមករា ឆ្នាំ២០២១ ការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយសមាជិកក្រុមការងារ កម្មវិធីប្រជុំរបស់គណៈកម្មការ SDG-Education ២០៣០ ជាមួយ ដៃគូពហុភាគីផ្សេៗ ក៏ដូចជាសហគមន៍ម្ចាស់ជំនួយ។ ធាតុចូលពីអ្នកចូលរួមនឹងគាំទ្រដល់សេចក្តីពង្រាងសេណារីយ៉ូ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាន SDG 4។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner