អ្នកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់នៅខេត្តព្រៃវែង

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកដែលស្លាប់នោះមានឈ្មោះស៊ីនួន សារ៉ាក់ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បុរសរូបនោះ បានស្លាប់នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ បុរសរូបនោះ បានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្មីៗនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner