កូ​វី​ដ​៖​ ​មេ​ ​WHO​ ​ទើប​ចាក់​ដូ​ស​ទី​១​ ​ប៉ុន្តែ​អត់​ប្រាប់​ប្រភេទ​វ៉ាក់សាំង​

កាលពី​ថ្ងៃពុធ​ទី​១​២​ ​ខែ​ឧសភា​ ​២​០​២​១​ ​អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​មន្ទីរពេទ្យ​សកលវិទ្យាល័យ​មួយ​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​នៃ​ប្រទេស​ស្វីស​។​

​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​បង្ហោះ​ ​T​wit​t​e​r ​ថា​ “​ថ្ងៃនេះ​ ​គឺ​ជាវេន​របស់​ខ្ញុំ​ត្រូវ​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ ​នៅ​មន្ទីរពេទ្យ​ ​Hop​it​a​ux​។​ ​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​”​។​

​យ៉ាងណាក៏ដោយ​ ​បុរស​សញ្ជាតិ​អេត្យូ​ពី​វ័យ​៥​៦​ឆ្នាំ​រូប​នេះ​មិនបាន​ប្រាប់​ឈ្មោះ​វ៉ាក់សាំង​ដែល​លោក​ចាក់​នោះ​ទេ​ ​ប៉ុន្តែ​ប្រទេស​ស្វីស​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​បាន​ប្រើ​វ៉ាក់សាំង​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​នៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំបង្ការ​របស់​ខ្លួន​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner