ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំដោយ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បាននាំយកអំណោយរបស់ក្រុមកាងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរ ខាងលិច នៅសហរដ្ឋអាមេរិក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤៤១គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស, ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកសហរដ្ឋអាមេរិក ឯកឧត្តម ស សេរីវិចិត្រ បាននាំនូវ ការផ្ដាំសួរសុខទុក្ខ និងដោយបានមើលឃើញពីការលំបាករបស់បងប្អូនទាំងអស់នៅទីនេះ ហើយក្នុងនាមជាជនរួមជាតិ តែមួយ ក៏ដូចជាការចូលរួមសម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកាត់ផ្ដាច់ចង្វាក់នៃការចម្លងជម្ងឺកូវីដ-១៩ ទើបបងប្អូនរស់នៅក្រៅប្រទេស បានប្រមូលនៅមូលនិធិសប្បុរសមួយចំនួន ដើម្បីរៀបចំជាស្បៀងអាហារ មកផ្តល់ជូន បងប្អូន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ក្នុងគ្រាដ៍លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ដ៍កាចសាហានេះ ។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល បានថ្លែងនូវការកោតសសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគ យល់និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញកន្លងមក។ ពិតណាស់ ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាបានបង្ហាញនូវការស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ សហគមន៍ និង សង្គមជាតិយើង ហើយមិនថាប្រជាពលរដ្ឋក្នុងប្រទេស ឬតំបន់បិទខ្ទប់ គឺបានចូលរួម ដោយការទទួលខុសត្រូវ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដើម្បីប្រែក្លាយប្រទេសយើង ទៅរកស្ថានភាពដើមដែល គ្មានការរីករាតត្បាតនៃជម្ងឺវីដ-១៩ មុនព្រឹត្តិការណ៍ ២០ កុម្ភះ ។

វិធានការ និងការចូលរួមនេះ ស្ដែងចេញឃើញច្បាស់ នូវការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ខ្មែរពិតប្រាកដ (ខ្មែរស្រលាញ់ខ្មែរ) ផ្ទុយពីក្រុមអគតិមួយចំនួនដែលមិនត្រឹម តែមិនបានចូលរួមទប់ស្កាត់ ឬជួយបងប្អូន ដែលកំពុងជួបការលំបាក តែបែរជារិះរកគ្រប់ឧបាយកល បំផុសបំផុល សម្ដៅ បង្កើតចលាចល វឹកវរដល់សង្គមជាតិទាំងមូល ដោយមិនគិតពីអាយុជីវិតប្រជាជន និងប្រទេសជាតិទាំងមូល ឬនិយាយ បានម្យ៉ាងទៀតថា យកអាយុជីវិតរបស់បងប្អូន ធ្វើជាដើមទុន បម្រើផលប្រយោជន៍នយោបាយរបស់ពួកគេ ។ ទង្វើរបស់ ពួកគេ មិនស្មើនឹងកូនៗ ក្មួយៗ តូចៗដែលបានចូលរួមអនុវត្ត វិធានការកន្លងមកផង អ្វីដែលគេសាកសមទទួលបានពី ទង្វើបំផ្លិចបំផ្លាញជាតិ ។

លោកអភិបាលខណ្ឌ បានបន្តថា ទោះបីជាយ៉ាងណា ក៍សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង បន្តអនុវត្តវិធានការរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក៍ដូចជាវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាតឺ ហ៊ុន សែន ជាប្រធានកាក បាទក្រហមកម្ពុជា ដើម្បីឈានដល់ការគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីឌ ១៩ ។

ជាមួយគ្នានេះ លោក ថេង សុថុល ក្នុងនាមប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត, ឯកឧត្តម ម៉ឹង ពន្លក, ក្រុមការងារយុវជនក្រៅប្រទេស តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងក្រុមការងារ ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមចៀសផុតពីជម្ងឺកូវីដ១៩ ទាំងអស់គ្នា ។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៤១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ០១យួរ និងត្រីខ ០១យួរ ៕ ដោយលោក ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner