ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Teo Lay Cheng បានអញ្ជើញចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។

លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់ ក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅពេលកើត មានការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅក្នុងប្រទេសកម្ពុជា ។ លោកជំទាវ ឯកអគ្គរដ្ឋទូត សឹង្ហបុរី បានថ្លែងការសរសើរចំពោះការឆ្វេងយល់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវអទិភាពដល់អ្នកសារព័ត៌មាន ក្នុងការទទួល បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ដែលជាកិច្ចការងារដ៏សំខាន់ធ្វើអោយប្រជាជន កាន់តែមានការយល់ច្បាស់បន្ថែម ទៀតនៃការឆ្លងរោគរាតល្បាត ដ៏កាចសាហាវ នេះ។ តាមរយៈនេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងអាចបន្តកិច្ចសហការ ការងារជាមួយ ក្រសួងព័ត៌មានកម្ពុជា ដើម្បីជាផលប្រយោជន៏រួមនៃប្រទេសទាំងពីរ សឹង្ហបុរី កម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការសរសើរចំពោះភាពជោគជ័យរបស់ប្រទេសសឹង្ហបុរី ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រការនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយសុខមាលភាព របស់ប្រជាជន ដែលឆ្លងកាត់ សម័យកូវីត-នេះ បានល្អប្រសើរ សម្រាប់ ជាគុណប្រយោជន៏ក្នុងការរក្សាស្ថានការណ៏ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី បានកាន់តែប្រសើរឡើងបន្ថែមទៅមុខទៀត៕ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner