ថៃ​៖​ ​មន្ត្រី​សុខាភិបាល​ម្នាក់​ស្លាប់​ ​ក្រោយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ៧​ថ្ងៃ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​មន្ត្រី​សុខាភិបាល​ថៃ​ម្នាក់​បាន​ស្លាប់​ ​ក្រោយ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៧​ថ្ងៃ​ ​នេះ​បើ​តាម​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថៃ​បញ្ជាក់​ ​នៅ​មុននេះ​បន្តិច​។​

​វេជ្ជបណ្ឌិត​ ​ស៊ូ​រ៉ា​ ​វី​សេត​សាក់​ ​បាន​និយាយ​ថា​ ​ស្ត្រី​ដែល​បាន​ស្លាប់​ត្រូវ​បាន​រក​ឃើញ​ថា​ ​កំពុង​តម​ប្រភេទគ្រាប់​ថ្នាំ​ពេទ្យផង​ដែរ​ ​ប៉ុន្តែ​មូលហេតុ​នៃ​ការ​ស្លាប់​បាន​និង​កំពុង​ស៊ើប​អង្កេត​នៅឡើយ​។​ ​ប្រភព​បន្ត​ថា​ ​អ្នក​ស្លាប់​ជា​មន្ត្រី​បំរើការ​ងារ​នៅ​មន្ទីរពេទ្យ​ ​ប្រា​ណា​ង​ ខ្លៅ​ ​ធ្វើការ​ផ្នែក​រដ្ឋបាល​សុខភាព​នៃ​ក្រសួងសុខាភិបាល​។​ ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ដែរ​ ​ក្រោយ​មាន​បញ្ហា​បេះដូង​។​

​ពុំ​មានការ​បញ្ជាក់​ណាមួយ​បង្ហាញ​ថា​ ​អ្នក​ដែល​បាន​ស្លាប់​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​អ្វី​នោះ​ទេ​ ហើយអាយុក៏មិនបានបង្ហាញដែរ៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner