កិច្ចប្រជុំពង្រឹងក្រុមការងារច្រកអន្តរជាតិដូង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាង មកប្រទេសកម្ពុជា

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។

នៅក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា បានសង្កត់ធ្ងន់ទៅលើបញ្ហាតួនាទី ភារកិច្ចរបស់កម្លាំងដែលកំពុងឈរជើងត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។

លោក បានបន្តទៀតថា បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះ មានការឃុបឃិតគ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ លោកនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំការដកមន្ត្រីនោះ យកទៅអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។ បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ៕ ដោយ៖ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner