សហភាពអឺរ៉ុប (EU) រំពឹងថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ២០២១នេះ និងឆ្នាំបន្ទាប់ (មានវីដេអូ)

Video: https://fb.watch/5sIBd9eWRw/

ប្រ៊ូសែល ៖ សហភាពអឺរ៉ុប (EU) បានធ្វើការរំពឹងទាំងភាពជឿជាក់ថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ2021នេះ បន្ទាប់ពីសមាជិកក្នុងប្លុករបស់ខ្លួនទាំងអស់បានដាំក្បាលចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេស ដោយទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហារាតត្បាតនៃវីរុសកូវីដ១៩កាលពីឆ្នាំកន្លងទៅ ។
បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប (EU) សេដ្ឋកិច្ចរបស់នៅក្នុងប្លុកមួយនេះ នឹងមានកំណើនខ្លាំងឡើងវិញសម្រាប់ឆ្នាំ2021នេះ ដែលតួលេខថ្មីនៃទំហំសេដ្ឋកិច្ចនេះ អាចខ្ពស់ជាងការព្យាករណ៍ទុកលើកមុនទៅទៀត ។ ប្រភពដដែលអោយដឹងទៀតថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសសមាជិកទាំង២៧នឹងហក់ឡើងវិញ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់រួមនឹងកើនឡើងប្រមាណជា៤.២ភាគរយ ដែលតួលេខនេះមានភាពខ្លាំងក្លាជាងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈ ក្នុងអត្រាត្រឹមតែ3.7ភាគរយប៉ុណ្ណោះ ។
សូមជម្រាបថា សម្រាប់ការព្យាករណ៍នៅឆ្នាំក្រោយនេះវិញ សហភាពអឺរ៉ុបអាចទទួលបានកំណើនប្រមាណជា៤.៤ភាគរយជំនួសឲ្យការព្យាករណ៍ទុកលើកមុនកាលពីខែកុម្ភៈដែលមានត្រឹមតែ៣.៩ភាគរយ ហើយវាក៏ជាពេលវេលាដែលរដ្ឋជាសមាជិកទន្ទឹងរង់ចាំជាយូរមកហើយដែរ នៅពេលដែលកញ្ចប់ជំនួយដំបូងបំផុតរបស់សហភាពអឺរ៉ុបប្រមាណជា៧៥០ពាន់លានអឺរ៉ូ ឬស្មើនឹង៩១០ពាន់លានដុល្លារ នឹងត្រូវបានចាប់ផ្តើមយកមកប្រើប្រាស់បាន ក្នុងកិច្ចការងារស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner