អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson (មានវីដេអូ)

Video: https://fb.watch/5sJDIcfjLm/

អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) រកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។
បើតាមមជ្ឈមណ្ឌល CDC បញ្ហាកំណកឈាមនេះរកឃើញសរុប២៨ករណីក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង៨.៧លាននាក់ ។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ ។ ហើយនៅក្នុងចំណោមបញ្ហាកំណកឈាមទាំង២៨ករណីខាងលើនេះ មានមនុស្សចំនួន៣នាក់ហើយបានស្លាប់ ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅមិនទាន់មានការសម្រេចចិត្តថាតើត្រូវផ្អាកការប្រើវ៉ាក់សាំងរបស់ Johnson & Johnson សិន ឬមួយក៏យ៉ាងណានោះឡើយ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកនោះ ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ AstraZeneca នៅអឺរ៉ុបនោះឡើយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner