ខេត្តបាត់ដំបង មានអ្នកស្លាប់ដោយសារកូវីដ១៩ លើកដំបូង (Video Inside)

ខេត្តបាត់ដំបងទើបនឹងមានអ្នកស្លាប់ដោយសារកូវីដ១៩ម្នាក់ជាលើកដំបូង។ យោងតាមរដ្ឋបាលខេត្ត បុរសជាតិ នេប៉ាល់ម្នាក់អាយុ៦៧ឆ្នាំស្នាក់នៅក្នុងខេត្តបាត់ដំបង ទើបបានស្លាប់វេលាព្រឹកថ្ងៃទី១៣ឧសភានេះនៅមន្ទីរពេទ្យ បង្អែកខេត្ត។

បុរសជាតិនេប៉ាល់ឈ្មោះ ថាប៉ា រ៉ាំ បាហ្គាដៀ មានអាស័យដ្ឋាននៅភូមិក្បាលស្ពាន, សង្កាត់ប៉ោយ ប៉ែត ក្នុងក្រុងប៉ោយប៉ែត។ បុរសជាតិនេប៉ាល់ដែលមានជម្ងឺខ្សោយតម្រងនោមនិងមានទឹកនោមផ្អែមរ៉ាំរ៉ៃនោះ បានស្លាប់ដោយសារជម្ងឺកូវីដ១៩។

ខេត្តបាត់ដំបងមានអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧១នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយច២៩នាក់, ស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤១នាក់។

https://www.youtube.com/watch?v=cK1OvDnnMPY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner