របាយការណ៍មួយបង្ហាញថា វ៉ាក់សាំង AstraZeneca អាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់ដែរ

បរទេស៖ សារព័ត៌មានអង់គ្លេស Daily Mail បានចេញផ្សាយនូវរបាយការណ៍មួយដែលបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ហាក់ដូចជាកំពុងការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រទេសឥណ្ឌា ។
មានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួនឥណ្ឌាដែលកំពុងរីករាលដាលនៅអង់ គ្លេស អាចធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព និងមានហានិភ័យធ្វើឲ្យអ្នកចាក់វ៉ាក់សាំងរួចរាល់នៅតែធ្លាក់ខ្លួនឈឺ ។ ប៉ុន្តែក្នុងករណីមួយ បុគ្គលិកសុខាភិបាលចំនួន៣៣នាក់ដែលបានឆ្លងមេរោគនេះ បន្ទាប់ពីចាក់វ៉ាក់សាំងហើយនៅទីក្រុងដែលី ប្រទេសឥណ្ឌា គឺគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ ។ នេះបង្ហាញថា វ៉ាក់សាំង AstraZeneca មានសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាបាន បើទោះបីជាឆ្លងក៏មិនឈឺធ្ងន់នោះដែរ ។
គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលថា ប្រជាជនឥណ្ឌានៅតែឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីចាក់វ៉ាក់សាំងរួច បានបង្កឲ្យមានការព្រួយបារម្ភខ្លះ ព្រោះវាបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចយកឈ្នះប្រព័ន្ធភាពស៊ាំបាន ។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា នេះទំនងគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Daily Mail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner