កសិករម្នាក់នៅខេត្ត Hau Giang នៃប្រទេសវៀតណាម បានច្នៃក្បូនពីកំប៉ុងប្លាស្ទិកដែលគេបោះចោល ដើម្បីសម្អាតបរិស្ថាន ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញសំរាប់ប្រជាពលរដ្ឋក្នុងតំបន់

អត្ថបទដោយ៖
AMS OneMinute

ក្បូននីមួយៗ ត្រូវបានភ្ជាប់ជាមួយនឹងសំណាញ់ធំមួយ ដែលផ្ទុកសំបកដបចំនួន ១.០០០ និងចងបន្ទះក្ដារពីលើសំណាញ់នោះ។ កសិកររូបនេះតែងលើកទឹកចិត្តឱ្យអ្នកជិតខាងប្រមូលសំបកកំប៉ុងឱ្យបានច្រើនតាមដែលអាចធ្វើបាន។

លោកយល់ថា ការច្នៃជាក្បូននេះ អាចជួយសន្សំថវិការបស់ប្រជាជន ដោយមិនចាំបាច់ធ្វើទូក។ គាត់សង់បានជាង ៣០ក្បូនហើយ ដោយមួយចំនួនបរិច្ចាគឱ្យបងប្អូន និងមួយចំនួនទៀតលក់ជូនប្រជាជនក្នុងតំបន់។

ប្រភព៖ NowThis Earth

ads banner