កូនឆ្មាដាវមួយក្បាលត្រូវបានសង្រ្គោះ និងត្រូវបានគេយកទៅព្រលែងក្នុងព្រៃធម្មជាតិវិញ

រាជធានីភ្នំពេញ៖ កូនឆ្មាដាវតូចមួយក្បាលដ៏កំសត់ត្រូវបានប្រជាពលរដ្ឋធ្វើការប្រគល់ដល់មន្រ្តីនៃមន្ទីរបរិស្ថានក្នុងខេត្តរតនគិរីដើម្បីធ្វើការព្រលែងក្នុងព្រៃវិញ។        បើតាមប្រភពពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនឆ្មារដាវមួយក្បាលនេះត្រូវបានគេធ្វើការប្រគល់ជូនដល់ លោក ថុន ស៊ូខុន តំណាងឱ្យការិយាល័យឧទ្យានជាតិកាលពីព្រឹកថ្ងៃទី១៤ ខែ ឧសភាឆ្នាំ ២០២១នេះ។

ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា កូនឆ្មាដាវចំនួន ០១ក្បាលនេះគឺគេបានទទួល ពីលោក ពៅ សុខផល ជាប្រជាពលរដ្ឋរស់នៅភូមិ៤ ឃុំត្រពាំងច្រះ ស្រុកកូនមុំ តាមរយៈ លោក ស៊ាន ចាន់ណា ដើម្បីយកទៅប្រលែងចូលព្រៃធម្មជាតិរបស់វាវិញ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner