គ.ជ.ប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូលសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជាដែលជាសមាជិកមួយ នៃសមាគមស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) ក្នុងចំណោមសមាជិកសរុប ១១៤ មកពី ១០៦ ប្រទេស ទទួលបានការអញ្ជើញពីលេខាធិការដ្ឋាន A-WEB ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល លើកទី៧ ដែលរៀបចំដោយ គ.ជ.ប នៃសាធារណរដ្ឋកូរ៉េតាមប្រព័ន្ធអនឡាញ (Online) កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារជាច្រើនរូបនៃអគ្គលេខាធិការដ្ឋាន គ.ជ.បដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល នេះដើម្បីដក ស្រង់មេរៀន និងបទពិសោធន៍សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាក្នុងបរិបទកូវីដ-១៩។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល នេះដើម្បីដក ស្រង់មេរៀន និងបទពិសោធន៍សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាក្នុងបរិបទកូវីដ-១៩។

វេទិកាអន្តរជាតិនេះ ផ្ដោតសំខាន់លើប្រធានបទចំនួន ២ គឺ៖
១. វិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត
២. តួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត

វាគ្មិនជំនាញៗមកពីអង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)គណៈកម្មការរៀបចំការបោះឆ្នោត នានា អង្គការ MEMO ៩៨ (អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន) អ្នកជំនាញតាមប្រព័ន្ធ Twitterនៅ ប្រទេសកូរ៉េ និងអ្នកជំនាញនៃសាកលវិទ្យាល័យ Sungkyunkwan បានចែករំលែកមេរៀននិងបទពិសោធន៍ ជុំវិញប្រធានបទទាំងពីរនេះ។

ទាក់ទងនឹងវិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត វេទិកាអន្តរជាតិទីក្រុងសេអ៊ូល បានលើកឡើងថាវិបត្តិសុខភាពសាធារណៈបានជំរុញឱ្យអាជ្ញាធរចាំបាច់ត្រូវដាក់កំហិតលើសេរីភាព និងសិទ្ធិជាមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ចំណែកឯតួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោតអ្នកជំនាញបានលើកឡើង ថាប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង ហើយសព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការឃោសនាបោះឆ្នោតផងដែរ។ ដូចនេះអាជ្ញាធររដ្ឋនៃប្រទេសនីមួយៗត្រូវមានវិធានការជាក់ស្ដែងតាមរយៈវិធានការច្បាប់ ឬបទបញ្ជា ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដើម្បីទប់ស្កាត់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមណាមួយដែលនាំឱ្យមានការបែកបាក់ជាតិ ឬនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល នេះដើម្បីដក ស្រង់មេរៀន និងបទពិសោធន៍សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាក្នុងបរិបទកូវីដ-១៩។

វាគ្មិនបានកត់សម្គាល់ចំពោះការប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមដ៏ផុសផុលដោយអតីតបេក្ខជនប្រធានាធិបតីក្នុងដំណើរ ការបោះឆ្នោត តួយ៉ាងលោក Barak Obama ប្រើប្រាស់ Facebook និង Twitter លោក Bernie Sender Instagram លោកស្រី Hillary Rodham Clinton Twitter លោក Donald Trump Twitter។

ឥឡូវនេះ Twitter ត្រូវបានប្រើប្រាស់ជាសកល និងជាគោលដៅសម្រាប់ការបោះឆ្នោតនៅរៀងរាល់ឆ្នាំ (Every year is an election year on Twitter)។

ឆ្លើយតបនឹងសំណួរថាតើត្រូវទាក់ទាញយុវជនយ៉ាងម៉េចចំពោះការបោះឆ្នោត? អ្នកជំនាញបានបំភ្លឺថាគឺការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម Tik Tok Instagram Twitter និង Facebook។

ក្នុងវេទិកានេះវាគ្មិនដទៃទៀតក៏បានចែករំលែកនូវគន្លឹះសំខាន់ៗក្នុងប្រទេសមួយចំនួនដែលបានរៀបចំការបោះឆ្នោតក្នុងបរិបទកូវីដ-១៩ ហើយនៅតែរក្សាបានអត្រានៃអ្នកបោះឆ្នោតដដែល ឬខ្ពស់ជាងពេលគ្មានការរាតត្បាតកូវីដ-១៩ ដូចខាងក្រោម៖
• មុនពេលបោះឆ្នោត ៖
-កែសម្រួលបទបញ្ជា និងនីតិវិធីឱ្យស្របតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
-បណ្តុះបណ្តាលមន្រ្តីបោះឆ្នោតឱ្យយល់ច្បាស់ពីស្ថានភាព និងការបង្ការជំងឺកូវីដ-១៩ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ទាំងមន្រ្តីបោះឆ្នោត និងអ្នកបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត។

• ក្នុងពេលបោះឆ្នោត ៖
-អ្នកបោះឆ្នោតត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល (១ម៉ែត្រកន្លះ) វាស់កម្តៅ និងលាងសម្អាតដៃមុនពេលចូលការិយាល័យបោះឆ្នោត

  • មន្រ្តីបោះឆ្នោតត្រូវពាក់ម៉ាស់គ្រប់ពេលវេលា និងបាញ់សម្លាប់មេរោគលើឧបករណ៍ សម្ភារបោះឆ្នោត ជាពិសេសបន្ទប់សម្ងាត់
  • ចំពោះករណីវាស់កម្តៅឃើញខ្ពស់ ឬករណីសង្ស័យ អ្នកបោះឆ្នោតត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរសុខាភិបាលត្រូវត្រួតពិនិត្យសុខភាពមុននឹងអនុញ្ញាតឱ្យបោះឆ្នោតនៅក្នុងបន្ទប់សម្ងាត់ពិសេស បន្ទាប់មកមន្រ្តីបោះឆ្នោតត្រូវសម្លាប់មេរោគនៅក្នុងបន្ទប់សម្ងាត់នោះ។

• ក្រោយពេលបោះឆ្នោត ៖
-មន្រ្តីបោះឆ្នោតត្រូវពាក់ម៉ាស និងសម្លាប់មេរោគមុនពេលរាប់សន្លឹកឆ្នោត
-ការរាប់សន្លឹកឆ្នោតត្រូវធ្វើនៅកន្លែងដែលមានខ្យល់ចេញ-ចូល
-ធ្វើការវាយតម្លៃលើការបោះឆ្នោតថាតើបានអនុវត្តត្រឹមត្រូវ និងមានស្តង់ដារសុវត្ថិភាពដែលហៅថា SOP (Standard Operating Procedure) ដែរឬទេ ដោយប្រើតារាងផ្ទៀងផ្ទាត់ការងារ សម្រាប់ដំណាក់កាលមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតឬទេ។

ការចូលរួមនេះពិតជាមានសារៈសំខាន់ក្នុងពេលដែល គ.ជ.ប កំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោត ក្នុងបរិបទកូវីដ-១៩ គឺការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
វេទិកាអន្តរជាតិក្រុងសេអ៊ូល សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩បានផ្តល់នូវធាតុចូល ថ្មីៗមួយចំនួនសម្រាប់ឱ្យ គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសុវត្ថិភាព។ ជាងនេះទៀត ការប្រើប្រាស់បណ្តាញសង្គមដ៏សំបូរបែបនៅកម្ពុជា បទពិសោធន៍ពីវេទិកាអន្តរជាតិទីក្រុងសេអ៊ូល គឺជាធាតុចូលថ្មីមួយសម្រាប់ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា។

ទាំងអស់នេះក៏សម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ប្រសិនបើកូវីដ-១៩ នៅតែអង្រួនកម្ពុជានិងពិភពលោក។

ការបោះឆ្នោតក្នុងបរិបទកូវីដ-១៩ គ.ជ.ប បានសិក្សារៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាច្រើនជាមួយសហគមន៍ អន្តរជាតិ ជាពិសេសការដែលប្រទេសមួយចំនួនមិនពន្យារពេលបោះឆ្នោតនិងរៀបចំការបោះឆ្នោតប្រកបដោយ សុវត្ថិភាព៕ ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner