សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃទី១៤ ឧសភា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. រដ្ឋមន្ត្រីសុខាភិបាលថា វិធានការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ជាមេរៀនសម្រាប់ខេត្តដទៃ – ថ្មីៗ

២. ត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីជិត៧០ម៉ឺនតោន តែមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅកាន់ទីផ្សារពិភពលោកទេ – RFI

៣. លោក ជិន ម៉ាលីន៖ ការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងលក្ខខណ្ឌសម្រាប់ធ្វើជាមន្ត្រី មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ គឺធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ – FN

៤. ការប្រយុទ្ធរវាងអ៊ីស្រាអែល-ហាម៉ាស់ នៅតែបន្ត ឯក្រុមប្រឹក្សាសន្តិសុខ ត្រៀមប្រជុំលើកទីបី – Xinhua

៥. ប្រធានាធិបតីហ្វីលីពីននិយាយថា នឹងមិនដកនាវាចេញពីដែនទឹកមានជម្លោះជាមួយចិនទេ – Reuters

ads banner