កម្ពុជាបន្តសម្រុកចាក់វ៉ាក់សាំង លើពលរដ្ឋបានជាង៦១ម៉ឺននាក់ហើយ ដើម្បីបង្កើតភាពស៊ាំ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមរយៈពេល១៣ថ្ងៃកន្លងមកនេះ បានផ្តល់លើពលរដ្ឋចំនួនជាង៦១ម៉ឺន នាក់ហើយ។ ការបន្តចាក់ក្នុងថ្ងៃទី១៤នេះ បានសម្រុកធ្វើបន្ថែមទៀតក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដើម្បីបង្កើតភាព ស៊ាំក្នុងប្រទេសកម្ពុជា។

សេចក្តីរាយការណ៍អាជ្ញាធរបានឲ្យដឹងថាចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងក្នុង តំបន់ក្រហមលើកដំបូងថ្ងៃទី១ឧសភានោះមក គិតត្រឹមថ្ងៃ១៣ឧសភា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការ ពារជាតិ បានចាក់ជូនប្រជាពលរដ្ឋ បានចំនួន៦១ម៉ឺន១ពាន់២៧នាក់ហើយ។ បើគិតថ្ងៃទី១៣ឧសភាតែមួយថ្ងៃ ក្រុមការងារ បានចាក់លើពលរដ្ឋចំនួន៥ម៉ឺន៥ពាន់១១៩នាក់។

របាយការណ៍បានបន្តថា ក្នុងចំណោមអ្នកចាក់ទាំងជាង៥៥ម៉ឺននាក់ក្នុងខណ្ឌទាំង៦ដែលមានតំប​ន់ក្រហមនោះ ខណ្ឌមានជ័យ ចាក់បាន១២ម៉ឺន៦ពាន់៩៦៧នាក់, ខណ្ឌដង្កោ ចាក់បាន ១៣ម៉ឺន៦៥៣នាក់, ខណ្ឌកំបូល ចាក់ បាន៩ម៉ឺន៩ពាន់២០៤នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២០ម៉ឺន៤ពាន់៧០២នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ៣ម៉ឺន៣ពាន់៧០៤នាក់ និងខណ្ឌទួលគោក ចាក់បាន ១ម៉ឺន៥ពាន់៧៩៧នាក់។រាជរដ្ឋាភិបាលមានគម្រោងពង្រីក ការចាក់វ៉ាក់សាំងក្នុងតំបន់ប្រឈមហានិភ័យខ្ពស់នោះ លើប្រជាពលរដ្ឋចំនួនជាង៨០ម៉ឺននាក់។

របាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៣ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋទូទាំងប្រទេសបានចំនួន២លាន៦ម៉ឺន៤ពាន់៨៣៣នាក់ នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាន នាក់, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំង២ដូសរួច មានចំនួន១លាន១សែន២ម៉ឺន ៩ពាន់៥៦៤នាក់។

https://www.youtube.com/watch?v=OyXPS6iS5eA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner