ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៤៤នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ចំនួន៤៤នាក់ និងបានបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានទាំងឡាយនោះ។ យោងតាមរដ្ឋបាលខេត្តថ្ងៃ១៤ឧសភានេះ អ្នកឆ្លងថ្មីទាំង៤៤នាក់ នោះ គឺជាកម្មករ អាជីវករ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានអំពាវ នាវដល់ អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ថ្មីទាំងនោះ ត្រូវ រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ និង ត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃ។

https://www.youtube.com/watch?v=1kBaCyF_zsQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner