នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ០៥ និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុច បន្ទប់មុខហាងនំបុ័ងបាយ័ន ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ (ដាវកែច្នៃ) ។

ជនសង្ស័យខាងលេីមាន ឈ្មោះ ចាប ម៉ាឡៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិតាទីសាធារណៈ ។ សម្ភារៈបន្សល់ទុក ម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពុងស្ពឺ1F-4109 របស់ជនសង្ស័យ ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner