រដ្ឋាភិបាលថៃបដិសេដដំណឹងថា ម្ចាស់ក្សត្រីឆ្លងកូវីដ១៩

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយដោយដាក់ចំណងជើងថា “ម្ចាស់ក្សត្រីមិនបានឆ្លងកូវីដ១៩ទេ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រី”។

ផ្អែកតាមប្រភព ចេញផ្សាយនារសៀលថ្ងៃទី១៥ ឧសភា ២០២១ថា ស្ថាប័នមួយនេះបានច្រានចោលនូវពាក្យចចាមអារ៉ាមតាមអនឡាញថា ម្ចាស់ក្សត្រីបានឆ្លងកូវីដ១៩។

ប្រភពបានជំរុញដល់សាធារណៈជនត្រួតពិនិត្យព័ត៌មានកូវីដ ពីបណ្តាញផ្សព្វផ្សាយជឿទុកចិត្តបាន ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA ជាដើម។

សូមបញ្ជាក់ថា ម្ចាស់ក្សត្រី របស់ព្រះមហាក្សត្រថៃ ព្រះនាម Suthida Bajrasudhabimalalakshana ៕

រូបភាពឯកសារ របស់ម្ចាស់ក្សត្រីថៃ
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner