ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជិត ៩៨ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖គិតមកដល់ពេល នេះក្រសួងការពារជាតិ បានសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព,គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជិត៩៨ម៉ឺននាក់ ក្នុងនោះតំបន់ក្រហមជិត៦៨ម៉ឺននាក់។

បើយោងតាម របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៩៧៨,៧៩៧នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៦៧៩,៣៨២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៥,៩៣៤នាក់។ (សូមមើលខ្លឹមសារតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner