សមត្ថកិច្ច បន្តឃាត់ខ្លួនកូនស្រីឧកញ៉ា ហេង សៀ ថែមទៀតពាក់ព័ន្ធរួមគំនិតជាមួយប្ដី

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ពាក់ព័ន្ធរួមគំនិតគ្នាជាមួយប្ដីជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភ័ន្តសាធារណជន និងបំផ្លាញកិត្តិយសកញ្ញាមានពេជ្ររីតា។

សមត្ថកិច្ចបានឲ្យដឹងថា កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវឃាត់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ តាំង គីមហៀង ពាក់ព័ន្ធរួមគំនិតជាគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញាមានពេជ្ររីតា។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេង ហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

គួរបញ្ជាក់ថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុន ដារ៉ាដែលត្រូវជាប្ដីរបស់ឈ្មោះ តាំង គីមហៀង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner