ឯកឧត្តម យឿង សុខុន បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកាមួយចំនួន ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកា កាហ្វេ ទឹកក្រូច ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគ ដែលបានចុះចាក់កន្លងមកនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។

ក្នុងឱកាសនោះឯកឧត្តម បានរំលឹកដល់ក្រុមការងារឲ្យយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានម៉ត់ចត់ គោរពវិន័យ គោរពស្រឡាញ់ប្រជាពលរដ្ឋ សហការណ៏ល្អជាមួយអាជ្ញាធរដែនដី និងអនុវត្តឲ្យបានខ្ជាប់ខ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣កុំ ៣ការពារដាច់ខាត។ ឯកឧត្តម បានបន្តថាក្រុមការងារនឹងបន្តឈរជើងនៅរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា មុននឹងត្រលប់ចូលអង្គភាពវិញ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner