កូវីដ៖ ចំនួនមនុស្សប៉ុន្មាននាក់ហើយបានចាក់វ៉ាក់សាំង ទូទាំងពិភពលោក?

វ៉ាក់សាំងចំនួន ជាង១.៤៣ ពាន់លានដូសហើយ ដែលត្រូវបានចាក់ជូនមនុស្សទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១៦ ឧសភា ២០២១ នេះបើតាមទិន្នន័យប្រមូលដោយទីភ្នាក់ងារព័ត៌មាន Bloomberg។

ប្រភពថា ចំនួននេះមានក្នុង១៧៦ប្រទេស ដោយមួយថ្ងៃចុងក្រោយមកនេះ ចាក់បានប្រមាណជាង២៣លានដូស។

បើគិតជាភាគរយវិញប្រភពថាចាក់បានប្រមាណ៩.៤ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក

ប្រភពបន្ថែមទៀតថា បណ្តាប្រទេសនិងតំបន់ចំណូលខ្ពស់ខ្លាំងមានអ្នកចាក់វ៉ាក់សាំងលឿនជាងក្រុមប្រទេសមានចំណូលទាបខ្លាំង ដល់ទៅ ២៥ដងឯណោះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner