រដ្ឋបាលខេត្តបាត់ដំបង រកឃើញវិជ្ជមានជម្ងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីបន្ថែមទៀត

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលាយប់ថ្ងៃទី១៦ខែ ឧសភាឆ្នាំ២០២១នេះ នូវករណីរកឃើញវិជ្ជមានជម្ងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីបន្ថែមទៀតដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភចំនួន០២នាក់(ស្រី) ដែលមកពីរាជធានីភ្នំពេញ និងកុមារាអាយុ៣ឆ្នាំ០១នាក់ ដែលវិលត្រឡប់ពីប្រទេសថៃជាមួយឪពុក ដែលជាពលករត្រឡប់មកពីថៃកន្លងទៅ។

ដោយឡែកករណីអ្នកវិជ្ជមានកូវីដ១៩ ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។

សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ១៩កន្លងមក និងបានព្យាបាលអ្នកជម្ងឺកូវីដ១៩ សរុបចំនួន ៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៥នាក់ ស្លាប់០១ករណី និងកំពុងតែសម្រាកព្យាបាលជម្ងឺ ចំនួន ៥៦នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner