ផ្ទុះបាតុកម្មនៅមជ្ឈិមបូព៌ា ក្រោយអ៊ីស្រាអែលវាយប្រហារហ្គាហ្សា ស្លាប់មនុស្សជិត២០០នាក់ មានទាំងកុមារ

ក្រោយការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលទៅលើពួកប៉ាឡេស្ទីននៅតំបន់ងហ្គាហ្សា នាប៉ុន្មានថ្ងៃមកនេះ បាតុកម្មបានកើតមានឡើងនៅក្នុងបណ្តាប្រទេសឥស្លាមជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា កាលពីចុងសប្តាហ៍ ជាការតវ៉ាប្រឆាំងនឹងនិងទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនេះ។

ចំនួនមនុស្សស្លាប់នៅប៉ាឡេស្ទីន ដោយសារតែវាយប្រហាជាថ្មីរបស់អ៊ីស្រាអែល ដោយមានទាំងគ្រាប់ផ្លោយផ្តួលរលំបាក់អគារ ប្រមាណ៧ថ្ងៃមកនេះ ផ្តើមចេញបុណ្យទិវាមួយនោះ បានកើនដល់១៨១នាក់ហើយ ក្នុងនោះ ក៏មានទាំងកុមារផង ខណៈអ្នករងរបួសកើនដល់១២២៥នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ឧសភា។

អង្គការសហប្រជាជាតិ ថ្មីៗនេះ កំពុងដុតដៃ ដុតជើង ដោះស្រាយបញ្ហាជម្លោះគូរសត្រូវចាស់ទាំងពីរនេះ គឺអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់អាមេរិក និងក្រុមប៉ាឡេស្ទីន ដោយបានអំពាវនាវឲ្យឈប់វាយប្រហារជាបន្ទាន់ផងនោះ៕ ប្រភពពីស៊ីនហួរ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner