ចិនបង្ហាញការសោកស្ដាយចំពោះអាមេរិកដែលរាំងខ្ទប់មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៦ ឧសភា ចិនបង្ហាញការសោកស្ដាយចំពោះអាមេរិកដែលរាំងខ្ទប់មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាម CNA នៅព្រឹកថ្ងៃទី១៧ ឧសភា។

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ថា “គួរឱ្យសោកស្តាយ ដែលការរាំងស្ទះរបស់ប្រទេសមួយ ធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខមិនអាចបញ្ចេញសម្លេងរួមបាន។”

អាមេរិក ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៉ីស្រាអែល មិនសូវយកចិត្តទុកដាក់ចំពោះការចេញសេចក្តីថ្លែងការណ៍រួមនេះឡើយ។

អ្នកវិភាគលើកឡើងថាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានធ្វើឱ្យអាមេរិកឈឺក្បាល ដែលត្រូវជ្រើសរើសរវាងសម្ព័ន្ធមិត្ត និងសិទ្ធិមនុស្ស។ មើលតាមទង្វើ អាមេរិកហាក់ជ្រើសរើសសម្ព័ន្ធមិត្តជាជាងសិទ្ធិមនុស្ស។

ប្រភព៖ CNA

ads banner