ពាន La liga កាន់តែក្តៅបន្ទាប់ពីក្រុម Real Madrid និង Atletico-Madrid ឈ្នះដូចគ្នា ខណៈ FC Barcelona ចាញ់ក្នុងដីខ្លួនឯង

ពាន La liga រដូវកាលឆ្នាំ២០២០-២០២១ កាន់តែក្តៅបន្ទាប់ពីក្រុម Real Madrid និង Atletico-Madrid ឈ្នះដូចគ្នា តែក្រុមអ្នកមានបុណ្យ FC Barcelona ចាញ់ក្នុងផ្ទះខ្លួនឯង នៅកីឡាដ្ឋាន Camp Nou ទល់ក្រុមបាល់ទាត់ Celta Vigo ជាមួយលទ្ធផល ១-២ កាលពីយប់មិញ ។


ការបរាជ័យរបស់ក្រុមអ្នកមានបុណ្យធ្វើឲ្យបាត់បង់ឱកាសប្រជែងយកពាន Laliga ។ ខណ:ក្រុមលេខ១ និងក្រុមលេខ២ ឈ្នះលើគូរប្រកួតរៀងៗខ្លួន ដោយក្រុម Real Madrid ១ទល់០ ក្រុម Athletic និងក្រុមកំពូលតារាង Atletico Madrid យកឈ្នះលើក្រុម Osasuna លទ្ធផល ២-១ នៅកីឡដ្ឋាន Estadio Wanda Metropolitano បន្តឈរលេខ១ ដាច់២ពិន្ទុ ក្រុមលេខ២ Real Madrid ចំនួន និងក្រុមលេខ៣ Barcelona ៧ពិន្ទុ ខណ:នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ ។


គួរបញ្ជាក់ថា ការប្រកួតបញ្ចប់រដូវកាល ក្រុម At-Madrid ត្រូវប៉ះម្ចាស់ផ្ទះ Real Valladolid ជាក្រុមដែលត្រូវការពិន្ទុដូចគ្នា ដើម្បីគេចផុតពីតំបន់កាត់ចោល ចំនែកឯក្រុម Real Madrid ទទួលភ្ញៀវ Villareal នៅថ្ងៃទី២៣ ខែឧសភាខាងមុខននេះ ដើម្បីសម្រេចថាក្រុមណាជាជើងឯក ពាន Laliga ឆ្នាំ ២០២០-២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner