រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥នាក់នៅថ្ងៃ១៧ឧសភា

អត្ថបទដោយ៖
ធី ដា

យោងតាមទំព័រហ្វេសប៊ុករបស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃ១៧ឧសភានេះ បានឲ្យដឹងថា តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គេបានារកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៥នាក់នោះ មានអ្នកមកពីប្រទេសថៃ២នាក់ អ្នកទៅពីរាជធានីភ្នំពេញ២នាក់ និងអ្នករស់នៅមូលដ្ឋានស្រុកស៊ីធរកណ្ដាលម្នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩ (៣ការពារ ៣កុំ)។

ក្នុងខេត្តព្រៃវែងនៅថ្ងៃទី១៦ឧសភា ឆ្នាំម្សិលមិញ បានរកឃើញវិជ្ជមានកូវីដ-១៩ លើមនុស្ស៨នាក់ផងដែរ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកពាមរក៌ ស្រុកមេសាង ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner