ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង បេប៊ីអោតឡេត (Baby Outlet) ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅទិញបានចូលទៅទិញរបស់របស់នៅហាង បេប៊ីអោតឡេត (Baby Outlet) ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីម៉ោង៧ និង ១៤នាទីដល់ម៉ោង៥និង១៧នាទីល្ងាចថ្ងៃទី៩ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងការចូលទៅក្នុងហាងនោះ អ្នកជំងឺកូវីដ-១៩នោះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា២នាក់ផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅហាងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner