រដ្ឋលេខាធិការក្រសួងព័ត៌មាន បើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំក្រោយ

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន នឹងផ្សព្វផ្សាយ ដើម្បីរៀបចំគម្រោងថវិកាចំណាយ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង នឹងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីរៀបចំគម្រោងថវិកាចំណាយ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្ត តួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន និងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងសាលប្រជុំទីស្ដីការក្រសួងព័ត៌មាន នឹងមានការអញ្ជើញចូលរួមពីមន្ត្រីសំខាន់ៗ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner