កម្លាំងចម្រុះនៃរដ្ឋបាលខេត្តបាត់ដំបង បង្ក្រាបកន្លែងលេងល្បែងភ្នាល់ទឹកភ្លៀង

បាត់ដំបង៖ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីអភិបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង នឹងព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀងនៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងយុទ្ធនាការនេះ បង្ក្រាបមេល្បែងភ្នាល់ទឹកភ្លៀង នឹងជាម្ចាស់ទីតាំងចលត លេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

វត្ថុតាង ដកហូត រួម មាន ៖

  • ឧបករណ៍ កែច្នៃ សម្រាប់ ត្រង ទឹកភ្លៀង ០១
  • វិទ្យុ ទាក់ទង ចំនួន ០៣ គ្រឿង
  • រថយន្ត ម៉ាក TOYOTA RUSH ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ០១ គ្រឿង

បច្ចុប្បន្ន មនុស្សម្នាក់ដែលឃាត់ខ្លួនបាន និងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner