អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកអាជីវករលក់ដូរ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី

អត្ថបទដោយ៖
ធី ដា

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការយកសំណាកបងប្អូនអាជីវករលក់ដូរនិងអ្នកពាក់ព័ន្ធមួយចំនួន របស់ក្រុមគ្រូពេទ្យជំនាញ នៅផ្សារសំរោងយ៉ោង ដែលស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោជន៍ជាច្រើននាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ព័ន្ធ មិនថាផ្ទាល់ ឬក៏ប្រយោលនោះទេ គឺត្រូវហៅពួកឲ្យមកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងតាមដានបន្តទៀត រកអ្នកដែលមានការសង្ស័យ ថាមានជាប់ព័ន្ធជាមួយអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩ ដែលបានរកឃើញ ។

ឯកឧត្តមអភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារសំរោងយ៉ោងទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី០១រួច សូមឲ្យពួកគាត់ធ្វើការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តវិធានចត្តាទ្បីស័កខ្លួនឯងរយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner